រដ្ឋមន្ត្រីថ្មីក្រសួងដែនដី ប្តេជ្ញាដោះស្រាយការងារ ឱ្យមានប្រសិទ្ធភាព


 Chea Sophara 06 04 16 2 copy

    រដ្ឋ​មន្ត្រី​​ក្រសួង​​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម​និង​សំណង់​ដែល​ទើប​ចូល​កាន់​តំណែង បាន​ប្ដេជ្ញា​ទប់​ស្កាត់ និង​ដោះ​ស្រាយ​ការ​សាង​សង់​ណា ដែល​រំលោភ​ច្បាប់​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សាធារណៈ​ ។ ការ​ប្តេជ្ញា​បាន​ធ្វើ​នៅ​រសៀល​ថ្ងៃ​៥ ខែ​​មេសា​នេះ ក្នុង​ពិធី​ផ្លាស់​ប្ដូរ​មុខ​តំណែង ដោយ​រដ្ឋ​មន្ត្រី​ក្រសួង រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម និង​សំណង់​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា ចូល​កាន់​តំណែង​ជំនួស​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី អ៊ឹម ឈុនលឹម ដែល​ត្រូវ​ទៅ​កាន់​តំណែង​ផ្សេង​ ។ ពិធី​ផ្ទេរ​តំណែង​ថ្ងៃ​នេះ បាន​ប្រ​ព្រឹត្ត​ក្រោម​អធិបតី​ភាព​ សម្ដេច​ក្រឡា​ហោម ស ខេង​ ។

     ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​មាន​ប្រ​សាសន៍ ប្ដេជ្ញា​ជំរុញ​ដោះ​ស្រាយ​ការ​កក​ស្ទះ​ក្នុង​ការ​ចុះ​បញ្ជី​ដី​ធ្លី និង​ការ​ចុះ​បញ្ជី​ដី​ធ្លី​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច ។ ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ថ្មី បាន​ប្តេជ្ញា​ទប់​ស្កាត់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​… ការ​រំលោភ​បំពាន​កម្ម​សិទ្ធិ​របស់​ប្រ​ជា​ពល​រដ្ឋ​… ជួយ​ដោះ​ស្រាយ​រក​យុត្តិ​ធម៌​ដល់​ភាគី​ពាក់​ពន្ធ័​ ដើម្បី​ជំនឿ​ជឿ​ជាក់​ក្នុង​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​… ទប់​ស្កាត់​និង​ដោះ​ស្រាយ​ ការ​សាង​សង់​ដែល​រំលោភ​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់ សុវត្ថិ​ភាព​សាធារណៈ ក៍​ដូច​ជា​ការ​ជម្រុញ​សោ​ភណ័​ភាព ​និង​បរិស្ថាន​ផង​ដែរ​ ។

Chea Sophara 06 04 16 3 copy

Chea Sophara 06 04 16 4 copy

Chea Sophara 06 04 16 5 copy