ឯកឧត្តម ហែម ខន ចុះពិនិត្យមើលស្ថានភាពប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ


នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះដែរ ឯកឧត្តម ហែម ខន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមដំណើរដោយមន្ត្រីថ្នាក់ខេត្ត ស្រុក និងឃុំ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងបានអញ្ជើញពិនិត្យមើលស្ថានភាពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិចំនួន៤ មានភូមិ សាឡាំ ភូមិរំដោះថ្មី ភូមិចំរើនថ្មីនិងភូមិត្រពាំងខ្នា ស្ថិតក្នុងឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្ត្រ បានប្រគេននូវគ្រឿងបរិភោគ និងចង្ហាន់ជូនព្រះចៅអធិការវត្តសែនឧត្តម និងបានឧត្តម្ភគ្រឿងបរិភោគជូនគ្រួសារក្រីក្រចំនួន៥គ្រួសារ មកពីភូមិ ចំនួន៤ដែលមានដូចជា ថវិកា អង្ករ មី ត្រីខទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងសម្ភារៈមួយចំនួនទៀត។
Hem Khorn 29-4-2016 (1)                                       Hem Khorn 29-4-2016 (3)
Hem Khorn 29-4-2016 (4)