ឯកឧត្តម សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជា បើកទ្វារចាំជួបគណបក្សប្រឆាំងជានិច្ច ក្នុងក្របខណ្ឌជជែកលើដំណោះស្រាយជាតិ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន មានប្រសាសន៍ថា តាមគំរោងបក្សទាំង២នឹង ជួបគ្នា មែន តែពេលនេះមិនទាន់ទទួលបាន លិខិតសុំជួបពីបក្សប្រឆាំងទេ ហើយបក្សកាន់ប្រជាជនកម្ពុជា នៅតែបើកទ្វា រងចំាជួបបក្សប្រឆាំង ក្នុងក្របខណ្ឌជជែកលើដំណោះស្រាយជាតិ មិនមែនរឿងអ្វីផ្សេងទេ។ ឯកឧត្តមបានបញ្ជាក់ថា” មិនទាន់មានសំណើរអ្វីពីភាគីដៃគូទេ គាត់ចេះតែស្រែក អត់មានតេលេហ្វូនអ្វីទាក់ទងមកផង យើងរង់ចាំតែមើលតើ អត់ដែលប្រកាសបិទទ្វារទេ”។