ឯកឧត្តម សុខ ឥសាន ៖ ការជ្រើសរើសអនុប្រធានទី១ រដ្ឋសភា ជាបញ្ហាផ្ទៃក្នុងCNRP មិនចាំបាច់មកសួរ CPP ទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា មានការលេចព្ញថា គណបក្សសង្គ្រោះជាតិ ចង់ជួបគណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាពីបេក្ខភាព អនុប្រធាន ទី១ រដ្ឋសភា ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា យោងតាមកិច្ចឋព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ អនុប្រធានទី១រដ្ឋសភា គឺជាកូតារបស់សង្គ្រោះជាតិ។ ដូច្នេះ ការជ្រេីសរេីស បេក្ខជន អនុប្រធាន ទី១ រដ្ឋសភា ជាបញ្ហាផ្ទៃក្នុងរបស់ គណបក្សសង្គ្រោះជាតិ មិនចាំបាច់ពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជាទេ ។