ឯកឧត្តម សុខ ឥសាន បកស្រាយអំពី ចម្ងល់ ដែលបានលើកឡើងថា តុលាការនៅកម្ពុជាមានស្តង់ដាពីរ


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើការបកស្រាយនូវ ចម្ងល់ ដែលបានលើកឡើងថា តុលាការកម្ពុជា មានស្តង់ដារពីរ៖
១-ករណី សម្តេចចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម ឯកឧត្តម ហោ ណាំហុង ឯកឧត្តម គាត ឈន់ ឯកឧត្តម ស៊ឹម កា និង ឯកឧត្តម អ៊ុក ប៊ុនឈឿន មិនចូលខ្លួនទៅតុលាការខ្មែរក្រហម ៈ -តុលាការខ្មែរក្រហម ជាតុលាការវិសាមញ្ញ ដែលរាជរដ្ឋាភិបាល និង អ ស ប បានឯកភាពគ្នាបង្កើតទ្បើង ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពសខ្មែរក្រហម និង អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃខ្មែរក្រហម ចន្លោះ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ មិនមែនជាតុលាការធម្មតា ទេ។
២-ឥស្សរជន ទាំង ៦ រូប : -ក៏ជាអ្នករងគ្រោះដោយសាររបបខ្មែរក្រហមដូចប្រជាជនទូទៅដែរ៖

  • ជាអ្នកបានរួមចំណែកផ្តួលរំលំរបបប្រល័យពូជសាសន៏ ខ្មែរក្រហម ។
  • ជាអ្នករួមចំណែកធ្វេីច្បាប់កាត់ទោសមេដឹកនំាខ្មែរក្រហម ។ បេីយកពួកគាត់ទៅធ្វេីជាសាក្សី គឺមិនមានតុល្យភាពទេ ។

៣-ការកោះអញ្ជើញ :មានតែភាគីអន្តរជាតិ តែ១ មិនមានខាងភាគីកម្ពុជាទេ ដែលជាការខុសនីតិវិធី នៃតុលាការខ្មែរក្រហម ។
៤-ក្រមព្រហ្មទណ្ឌ ត្រូវបានអនុម័តនៅឆ្នាំ២០០៩ ឯតុលាការខ្មែរក្រហមកេីតឆ្នាំ២០០៦ ដូច្នេះ មិនមានប្រតិសកម្មទៅលើតុលាការខ្មែរក្រហមទេ ។
៥-ចំពោះ ករណី ឯឧ កឹម សុខា គឺ : .

  • ជាបញ្ហាពលរដ្ឋម្នាក់ ស្ថិតនៅក្រោមច្បាប់ជាធរមាន ។ . -មាត្រា ៥៣៨នៃក្រមព្រហ្មទណ្ឌគ្របដណ្តប់លើករណី ឯកឧត្តម កឹម សុខា។ . – រដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គ លើកទី ៦ នីតិកាលទី៥បានអនុម័តបើកផ្លូវឲុ្យតុលាការ និងសមត្ថកិច្ចបន្តនីតិវិធីតាមផ្លូវច្បាប់ ត្រឹមត្រូវតាមរដ្ឋធម្មនុញ មិនមានរំលោភរដ្ឋធម្មនុញ និង មិនបំពានលើអភ័យឯកសិទិ្ធ ឯកឧត្តម កឹម សុខា ទេ ។ ពីព្រោះ ឯឧ កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលមិនអនុវត្តតាម ដិកាឲ្យចូលខ្លួនចំនួនពីរដង ដែលមានចែងក្នុងមាត្រា៥៣៨ នឌក្រមព្រហ្មទឋណ្ឌ ។