ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អនុញ្ញាតិឲ្យគណៈប្រតិភូ វៀតណាម ដឹកនាំដោយ ឯកឧត្តម ឌិញ ឡាថាំង ចូលជួបសម្តែងការគួរសម


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យគណៈប្រតិភូ វៀតណាម ដឹកនាំដោយ ឯកឧត្តម ឌិញ ឡាថាំង Dinh La Thang សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្សក្រុងហូជីមិញបានចូលសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។
នាឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមគឺត្រូវពង្រឹងក្រោមកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ជាពិសេស រវាងទីក្រុងហូជីមិញ ជាមួយនឹងរាជធានីភ្នំពេញ ដែលបានធ្វើឲ្យមានការរីកចម្រើនជាលំដាប់លើវិស័យការទូត វិស័យកសិកម្ម វិស័យសេដ្ឋកិច្ច វិស័យអប់រំ និង វិស័យសុខាភិបាល ។
ឯកឧត្តម ឌិញ ឡាថាំង Dinh La Thang  ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយ ពង្រឹង និងជម្រុញនូវចំណងមិត្តភាព នេះឲ្យកាន់តែប្រសើរឡើង ហើយសម្តេចតេជោ ហ៊ុន សែន តែងតែជួយបង្ករលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុន វៀតណាមមកធ្វើការបណ្តាក់ ទុននៅព្រះរាជាណាចក្រកម្ពុជា ដែលមានការកើនឡើងជាលំដាប់។
ជាការឆ្លើយតបលោកជំទាវក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវលទ្ធផលនៃសាមគ្គីភាពនៃប្រទេសទាំងពីរ ក្នុងការគាំទ្រ និងជម្រុញក្នុងការបង្ករ លក្ខណៈងាយស្រួលដល់បណ្តាវិនិយោគទុនវៀតណាមដែលមានបំណង ចង់មកបណ្តាក់ទុកធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Men Sam An 2-6-2016 (3)

Men Sam An 2-6-2016 (2)

Men Sam An 2-6-2016 (5)

Men Sam An 2-6-2016 (7)

Men Sam An 2-6-2016 (8)

Men Sam An 2-6-2016 (9)

Men Sam An 2-6-2016 (10)

Men Sam An 2-6-2016 (11)