ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើ ជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុលពត។

ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងគាំទ្រនូវប្រធានបទ «ស្ត្រីរួមគ្នា រក្សាសនិភាព ដើម្បីអភិវឌ្ឍជាតិ» ដែលបានលើកឡើងចំពេលយើង គ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់តម្លៃសន្តិភាព និង ប្រកាន់យកវប្បធម៌អហិង្សា ហើយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរស ដើម្បីធានារក្សាឱ្យបាននូវសុខសនិភាព និងវឌ្ឍនភាពរបស់សង្គមកមុជាទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍប្រទេសនីមួយនៅលើពិភពលោក គឺត្រូវយកចិត្តទុកដាក់ពីសក្តានុពលរបស់ស្ត្រី។ សម្តេចបន្ថែមថា សិទ្ធិស្ត្រីមិនមានតែមួយថ្ងៃទី០៨ មីនា នោះទេ គឺត្រូវមាន៣៦៥ថ្ងៃ ការយកថ្ងៃទី០៨ មីនា ប្រារព្ធពិធីអបអរសាទរនេះ គ្រាន់តែជាការរំលឹកពីការគោរពសិទ្ធិស្ត្រីប៉ុណ្ណោះ។

* សម្តេចតេជោ បានថ្លែងថា ជួយស្ត្រីគឺជួយខ្លួន ពោលបើយើងជួយភរិយា ឬកូនស្រីឲ្យមានចំណេះដឹងខ្ពស់ គឺពួកគេនឹងជួយសម្រាលទុក្ខលំបាក។

* សម្តេចតេជោ បានបន្ថែមទៀតថា នៅក្រសួងស្ថាប័នរដ្ឋក៏ដូចគ្នាផងដែរ ក្នុងជំរុញសមត្ថភាពស្ត្រី និងផ្តល់ការងារជូនស្ត្រី ហើយសម្តេចរំពឹងថា ចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅតាមក្រសួងនានានឹងមានការកើនឡើង។

* សម្តេចរំលឹកដល់ក្រសួងស្ថាប័ននានាថា បើតាមក្រសួងស្ថាប័នមិនបានផ្តល់ការងារឲ្យស្ត្រីធ្វើផង ហេតុអ្វីលើកឡើងថា ស្ត្រីខ្វះការសម្រេចចិត្ត ឬ មិនហ៊ានសម្រេចចិត្ត។

* រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំញរសង្គមឆ្នាំ ២០១៦-២០២៥ ដែលជាផែនទី មគ្គុទេសក៏សម្រាប់កែទម្រង់ការអភិវឌ្ឍន៍ប្រព័ន្ធគាំញរសង្គម រក្សានូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយនូវភាពរងគ្រោះផ្នែក សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន និងបានដាក់ចេញនូវ វិធានការមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាព សមធម៌ សាមគីភាពនៅកុងសង្គមជាតិទាំងមូល ដែលជាការគិតគូរចំញេះស្រ្តីមានជាឤទិ៍៖

១៖ ការផ្តល់ជាសាច់ប្រាក់ជួយដល់ស្ត្រីមានផ្ទៃញេះ ដើម្បីយកទៅប្រើប្រាស់កុងការថែទាំសុខភាពមុន និងក្រោយពេលសម្រាល ហើយសម្រាប់កម្មការនីត្រូវបាន អនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ខែ ដោយទទួលបានបៀវត្ស១២០% កុងនោះបេឡាជាតិសនិសុខសង្គមចេញ ៧០% និងនិយោជកចេញ ៥០% ព្រមទាំងបានទទួល ប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀល ចំញេះកូនមួយកូនភ្លោះទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះបីបាន ១លាន ២សែនរៀល។

២៖ ការអនុញ្ញាតឱ្យកម្មការិនីជាស្រីដែលមានផ្ទៃញេះលើសពី ៣ខែ ឤចចេញមុនម៉ោងការងារចំនួនយ៉ាងតិច១៥នាទី ហើយចាប់ពីខែមករា ឆ្នាំ២០១៨តទៅ កម្មករ-កម្មការនីទាំងក្នុង និង ក្រៅប្រព័ន្ធត្រូវទទួលបានការពិនិត្យព្យាបាល ដោយឥតគិតថ្លៃនៅតាម មន្ទីរពេទ្យរដ្ឋ តាមរយៈមូលនិធិសមធម៌របស់ជាតិ។

៣៖ រាជរដ្ឋាភិបាលប្រកាសផ្តល់ជូនប្រាក់ឧបត្ថម្ភដល់ស្ត្រី ជាមន្រ្តីរាជការសីវិល នគរបាល និងកងកម្លាំងប្រដាប់ឤវុធដែលបានសម្រាលកូន។ ក្នុងនោះកូនមួយទទួលបាន៨០ម៉ឺនរៀល កូនភ្លោះទទួលបាន១លាន ៦០ម៉ឺនរៀល កូនភ្លោះ៣ទទួលបាន ២លាន ៤០ម៉ឺនរៀល រួមជាមួយនឹងការឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ ជាមួយប្រាក់បៀវត្ស១០០%។

៤៖ ការដំឡើងប្រាក់ឈួលអប្បរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំញក់ និងផលិតស្បែកជើងពី ១៥៣ ដុល្លារ ក្នុងមួយខែ ក្នុងឆ្នាំ ២០១៧ ទៅដល់ ១៧០ ដុល្លារ សម្រាប់ឆ្នាំ ២០១៨ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងជំរុញឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដើម្បីជួយដល់បញ្ហាសុខុមាលភាពរបស់កម្មករ និយោជិត ។

៥៖ ការដាក់ចេញនូវសារាចរសីពីការលុបចោលចំញេះការបង់ ថ្លៃភាស៊ីដល់ឤជីវករ ភាគច្រើនជាស្ត្រីដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ។ ការលុបចោលការបង់ថ្លៃក្នុងការធ្វើដំណើរឆ្លងកាត់ ផ្លូវ-ស្ពាន ព្រមទាំងសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យដំណាក់កាលទី១ សម្រាប់មន្ត្រីរាជការ និងដំណាក់កាលទី ២ សម្រាប់កម្មករ និងប្រជាជនទូទៅដែលមានប្រាក់ចំណូលទាប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ ស្ត្រីតែងទទួលបាននូវផលប្រយោជន៍ផ្ទាល់ខួនច្រើន និងកាត់បន្ថយបនុកគ្រួសារកាន់តែច្រើន ដែលជាការលើកកម្ពស់ដល់សមភាពយេនឌ័រកាន់តែប្រសើរឡើង នៅគ្រប់វិស័យនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមានការបំពាក់បំប៉នជាពិសេសទៅដល់មន្ត្រីជាស្ត្រី។

* សម្តេចប្រមុខរាជររដ្ឋាភិបាល បានថ្លែងថា ស្ត្រីកំពុងតែមានឥទ្ធិពលកាន់តែខ្ពស់ទៅក្នុងសេដ្ឋកិច្ច។ ការយកចិត្តទុកដាក់ពង្រឹងអំណាចស្ត្រីក្នុងសេដ្ឋកិច្ច គឺជាការពង្រឹងអំណាចស្ត្រីនៅក្នុងនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យរួមគ្នាទប់ស្កាត់ឲ្យបានកាន់តែមានប្រសិទ្ធខ្ពស់លើអំពើចោរកម្ម និងឃាតកម្មទៅលើស្ត្រី។

* សម្តេចតេជោ ហ៊ុន សែន៖ នៅក្រសួងស្ថាប័នរដ្ឋត្រូវជំរុញសមត្ថភាពស្ត្រី និងផ្តល់ការងារជូនស្ត្រី ហើយសម្តេចរំពឹងថា ចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅតាមក្រសួងនានានឹងមានការកើនឡើង។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃរំលឹកការលើកកម្ពស់សិទ្ធិស្រ្តី ប៉ុន្តែមិនមានន័យថា ស្រ្តីមានសិទ្ធិតែមួយថ្ងៃនោះទេ ព្រោះ «សិទិស្រី គឺជាសិទិមនុស្ស»។ នៅក្នុងពិភពលោកស្ត្រីមានចំនួន ៤៩,៦% ដូច្នេះការអភិវឌ្ឍន៍ប្រទេសនីមួយៗត្រូវតែគិតគូរពីសក្កានុពលរបស់ស្ត្រីដែលមានចំនួនច្រើនប្រហាក់ប្រហែលនឹងបុរស។ កត្តានេះនឹងឤចរួមចំណែក ក្នុងការពន្លឿនដល់ដំណើរការនៃកិច្ចអភិវឌ្ឍប្រទេសនីមួយៗផងដែរ។ ដូចដែលសម្តេចតែងតែនិយាយជួយស្ត្រី គឺជួយខ្លួនឯង។