ក្រុមការងារបច្ចេកទេស ចុះផ្សព្វផ្សាយគម្រោងសាងសង់ប្រទ្បាយជើងក្អែប ក្នុងខេត្តស្វាយរៀង


ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះផ្សព្វផ្សាយគម្រោងសាងសង់ប្រទ្បាយជើងក្អែប ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីថ្នាក់ភូមិ-ឃុំ និងចុះពិនិត្យវាស់វែងលើទីតាំងដែលត្រូវសាងសង់ ស្ថិតក្នុងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ក្នុងគំរោងប្រព័ន្ធធារាសាស្រ្ត កីចក ។

សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០១៨ នេះតទៅ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ ឱ្យក្រសួងធនធាន និងឧតុុនិយម សាងសង់បន្ថែមនូវប្រឡាយតូចៗ (ប្រឡាយជើងក្អែប) ដើម្បីទាញទឹកឱ្យចូលដល់ស្រែប្រជាកសិករ ។ ការសាងសង់នេះ គឺត្រូវអនុវត្តដោយពលកម្មរបស់ប្រជាកសិករផ្ទាល់ ។ ការអនុវត្តការងាររបៀបនេះ គឺរាជរដ្ឋាភិបាល មានបំណងឱ្យបងប្អូនប្រជាកសិករ បានទទួលទឹកចូលដល់ស្រែផង និងបានទទួលជាថវិកាតាមរយៈការបញ្ចេញពលកម្ម ចូលរួមក្នុងការជីកប្រឡាយតូចៗនេះផង ។