គណបក្សប្រជាជន ត្រៀមច្បាប់មេគណបក្សនយោបាយ មានសញ្ជាតិតែមួយ


    គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​ដែល​កំ​ពុង​កាន់​អំ​ណាច​ក្នុង​រាជ​រដ្ឋា​ភិ​បាល​ ​កំ​ពុង​សិក្សា ​និង​ត្រៀម​រៀប​ចំ​ច្បាប់​មួយ ​ដើម្បី​​អោយ​អ្នក​គ្រប់​គ្រង​ស្ថា​ប័ន​ធំ​ៗ​ក្នុង​ប្រ​ទេស​កម្ពុជា​ ​ជា​ពិ​សេស​ប្រ​ធាន​គណ​បក្ស​ន​យោ​បាយ​ ​គឺ​ជា​មនុស្ស​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ ដោយ​មិន​អាច​មាន​សញ្ជាតិ​ប​រទេស​លាយ​ឡំ​នោះ​ឡើយ​ ។​

    ​សម្តេច​តេ​ជោ​សែន​ ​បាន​មាន​ប្រ​សាសន៍​អំ​ពី​ការ​គ្រោង​រៀប​ចំ​ច្បាប់​នេះ​ ​ក្នុង​ប្រ​សាសន៍​លើក​ឡើង ​ពេល​ចូល​រួម​ក្នុង​ពិធី​ប្រ​គល់​សញ្ញា​ប័ត្រ​ជូន​ដល់​និ​ស្សិត​ចំនួន​ ៣​ពាន់​ ៧៦៩​នាក់ ​នៃ​សកល​វិទ្យា​ល័យ​ច្បាប់​ ​និង​ ​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ​។​

    ​ប្រ​សាសន៍​គ្រោង​ធ្វើ​ច្បាប់​ដល់​អ្នក​ដឹក​នាំ​ស្ថា​ប័ន​ធំៗ ​អោយ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ ​គឺ​នៅ​បន្ទាប់​ពី​ភាព​ជូរ​ចត់​ច្រើន​ ​ដង​នៃ​អ្នក​ឈរ​ឈ្មោះ​ដឹក​នាំ​មាន​សញ្ជាតិ​២​ ​បាន​ធ្វើ​អោយ​សង្គម​កម្ពុជា​នៅ​តែ​រង​នឹង​វិបត្តិ​ញុះ​ញង់​ដោយ​ការ​ចេះ​តែ​រត់​ទៅ​ក្រៅ​ស្រុក​ ​និង​ពឹង​ប​រទេស​ដើម្បី​ដាក់​ទណ្ឌ​កម្ម​លើ​ជាតិ​ខ្មែរ​ខ្លួន​ឯង​ ​និង​មិន​ត្រឹម​ប៉ុណ្ណោះ​ថែម​ទាំង​បាន​លាប​ពណ៌​ជាតិ​សាសន៍​ខ្មែរ ​ដែល​ទើប​ប្រឹង​ងើប​រួច​ពី​រណ្តៅ​នៃ​សង្គ្រាម​ ​ធ្វើ​អោយ​ប​រទេស​មើល​ងាយ​ ​ដោយ​ការ​និ​យាយ​ចោទ​ខ្មែរ​ខ្លួន​ឯង​ អា​ក្រក់​ខុស​ពី​ការ​ពិត ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​នេះ​ ។