ក្រសួងការងារគ្រោងនឹងបញ្ចប់ការរៀបចំនីតិវិធី និងសេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតតុលាការការងារ ឱ្យរួចរាល់នៅឆ្នាំ២០១៧ខាងមុខ


រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះ អាងថា សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើត តុលាការការងារ ក្រសួងកំពុងតែរៀបចំនីតិវិធី ដោយមន្រ្ដី ជំនាញបច្ចេកទេស ជាមួយអង្គការអន្ដរជាតិ ខាងការងារហើយគ្រោងនឹងបញ្ចប់ ឱ្យរួចរាល់នៅក្នុង ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទថ្នាក់ជាតិស្ដីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៧ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ដំណើរការបង្កើតតុលាការងារ គឺកំពុងស្ថិតនៅក្នុង ដំណាក់កាលនៃការរៀបចំនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ដិ ដែលគ្រោងនឹងបញ្ចប់ដាក់ ឱ្យចូលជាធរមាន នៅពាក់ កណ្ដាលឆ្នាំ២០១៧ខាងមុខ។
ឯកឧត្តមបានបញ្ជាក់ថា ការកសាងច្បាប់ និងយន្ដការដែលបានបង្កើតឡើងនេះដើម្បី ជួយផ្ដល់ យុត្ដិធម៌បន្ថែមដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមដោះស្រាយនូវវិវាទ ការងារ និងកង្វល់ផ្សេងៗ ដែលកើតមានឡើងនៅក្នុងសង្គម ពិសេសពង្រឹងយន្ដការក្នុងការដោះ ស្រាយវិវាទការងារនៅក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យមានការអនុវត្ដច្បាប់សហជីព ច្បាប់ស្ដីពីការងារ និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត ដែលមានវិវាទក្ដីដោះស្រាយមិនចប់នោះ។
ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា កន្លងមក ការដោះស្រាយវិវាទទាំង ឡាយដែលកើតឡើង រវាងកម្មករ និងនិយោជក ឬម្ចាស់រោងចក្រនោះ ត្រូវបានយកមកដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញា កណ្ដាល ហើយក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែន ជាតុលាការ នោះទេ។ ប៉ុន្ដែសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមិនមែនជាកាតព្វកិច្ចនោះទេ ប្រសិនបើ ភាគីជម្លោះវិវាទបដិសេដគឹមិនអាចបញ្ចប់ជម្លោះបាននោះទេ ត្រូវប្ដឹងផ្ដល់ឡើងតុលាការបន្ដ ទៀត។ ដូច្នេះត្រូវមានតុលាការមួយទៀតគឺតុលាការការងារ សម្រាប់ដោះស្រាយ ឬកាត់សេចក្ដីលើ វិវាទដែល មិនអាចដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយរឿងរ៉ាងវិវាទ ប្រកបដោយភាព យុត្ដិធម៌ ដែលមានរឿងក្ដីប្រមាណជាង៧៥ភាគរយ ក្រោយពីការបើកសវនាការ ភាគីទាំងអស់អាចទទួលយកបាន ក្នុងវិវាទការងារដែលបានកើតឡើងនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។
សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះ ស្រាយសំណុំរឿងវិវាទការងារចំនួនជាង២៥០០ ដែលរឿងវិវាទជាងពាក់កណ្ដាលកើតឡើងចំពោះ កម្មករ និយោជិត ហើយទទួលបានអត្រាជោគជ័យចំនួនជាង៧៥ភាគរយ ក្នុងចំណោមសំណុំរឿង វិវាទដែលបាន ដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា និងមជ្ឈក្ដកម្ម និងចំណាយពេលវេលាដោះ ស្រាយជាមធ្យម ក្នុង១៧ថ្ងៃ។ ចំណែកការចេញសេចក្ដីបញ្ជាឱ្យបញ្ឈប់កូដកម្មជាបណ្ដោះអាសន្នដើម្បី ធ្វើការដោះស្រាយ វិវាទតាមសន្ដិវិធី ហើយទទួលបានអត្រាជោគជ័យប្រមាណ៨០ភាគរយផងដែរ៕

Ith Samheng 7-7-2016 (4)

Ith Samheng 7-7-2016 (3)

Ith Samheng 7-7-2016 (5)

Ith Samheng 7-7-2016 (10)

Ith Samheng 7-7-2016 (8)

Ith Samheng 7-7-2016 (7)

Ith Samheng 7-7-2016 (6)