ឯកឧត្តម ប៊ូ ឡាំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំស្រុកវ៊ើនសៃ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិកងណក ស្រុកវ៊ើនសៃ ខេត្តរតនគិរី


នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំស្រុកវ៊ើនសៃ ក្រុមការងារខេត្តចុះជួយឃុំវើនសៃ គណៈកម្មាធិការបក្សឃុំអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិកងណក ស្រុកវ៊ើនសៃ ខេត្តរតនគិរី ប្រជាពលរដ្ឋចូលរួម ចំនួន279នាក់ស្រី99នាក់។
ឯកឧត្តមក៏បាននាំយកនូវ
– ឆ្នាំងខ្ទះ1 ចានសម្ល 50 ចានបាយ 50 ស្លាបព្រា50 ទុកប្រើប្រាស់ក្នុងភូមិ
– សៀវភៅ160ក្បាល ប៊ិច160ក្បាលចែកជូនកូនសិស្ស
– នំប៊័ង550ដើមចែកជូនពុកម៉ែបងប្អូនក្នុងឱកាសនោះផងដែរ
– ជ្រូក 1ក្បាលហើយបានហូបបាយសាមគ្គីជាមួយប្រជាពលរដ្ឋនៅក្នុងភូមិផងដែរ។
ចំណាយថវិកា ផ្ទាល់របស់ឯកឧត្តមនិងលោកជំទាវ 1,565,000 ៛