ប្រធានក្រុមការងារចុះជួយឃុំសំរោងទងអញ្ជើញជាអធិបតី ចែកសម្លៀងបំពាក់ដល់កម្លាំងប្រជាការពារក្នុងមូលដ្ឋានឃុំចំនួន២១១


ស្នាក់ការគណបក្សឃុំសំរោងទង: រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នេះឯកឧត្តមសាស្ត្រចារ្យបណ្ឌិត ណុប រតនា គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយឃុំសំរោងទងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសម្លៀងបំពាក់ដល់កម្លាំងប្រជាការពារក្នុងមូលដ្ឋានឃុំចំនួន២១១ និងទោចក្រយានដល់សកម្មជនយុវជនគណបក្សឃុំចំនួន០៦គ្រឿង។