ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនសាសនិកឥស្លាម និងប្រជាពលរដ្ឋ នឹងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគចំនួន ៣០០កញ្ចប់ចែកជូនលោកយាយ លោកតា ចាស់ជរា និងគ្រួសារក្រីក្រចំនួន៣០០គ្រួសារ នៅភូមិបារ៉ែន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ឯកឧត្តម ឆាយ វណ្ណា អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនសាសនិកឥស្លាម និងប្រជាពលរដ្ឋ
