ប្រធានចលនាស្រ្តីខេត្តតាកែវ ចុះសួរសុខទុក្ខចាស់ជរាកោងខ្នង ទីទ័លក្រ


ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៦ លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុម ចលនាស្រ្តី ខេត្ត រួមដំណើរដោយលោកនាយក សាខា មន្ត្រីអនុសាខាស្រុកអង្គរបូរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារ ប្រជាពលរដ្ឋទីទ័លក្រ និងពិការ នៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលក្នុងគ្រួសារនោះមានសមាជិកចំនួន ៣នាក់គឺ ម្តាយមានឈ្មោះ ពាង ស្រេង អាយុ៧៧ ឆ្នាំ ចាស់ជរា ពិការកោងខ្នង និងកូន២នាក់ទៀតគឺ កូនប្រុសឈ្មោះ សុខ ហឿន អាយុ៤៩ ឆ្នាំ ពិការជើងទាំងពីរ { ស្វិតពីកំណើត} រំកិលវិលនៅមួយកន្លែង រីឯកូនស្រី ឈ្មោះ សុខ ស្រឿន អាយុ៤៥ ឆ្នាំ ស្ថិតក្នុងភូមិកំពុងពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គបុរី ខេត្តតាកែវ។អំណោយកដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖អង្ករ៥០ គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត។
សូមបញ្ជាក់ថា ក្រុមគ្រួសារនេះសខាកក្រកតាកែងតែងតែជួយជាស្បៀងជាប្រចាំតារយៈអនុសាខាស្រុក និងមានការឧបត្ថមពីសប្បុរសជនជាហូហែរ ពិសេសឯកឧត្តមអភិបាលខេត្ត និងក្រុមយុវជនសសយក ស្រុក យុវជន១៥៧ រីផ្ទះគាត់ទើបត្រូវបានជួយជួសជុលដោយក្រុម យុវជន ។ ជាក់ស្តែងលោកយាយមានកូន៨នាក់ ស្លាប់ ៣ សល់ ៥នាក់ ស្រី១ ប្រុស៤ ហើយមានភរិយា៣នាក់ រស់នៅដោយឡែក ។

Nou Sovanny 29-7-2016 (1)

Nou Sovanny 29-7-2016 (2)

Nou Sovanny 29-7-2016 (3)

Nou Sovanny 29-7-2016 (5)