អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មកម្ពុជា និង ធនាគារយូអេសអ៊ិចស៊ីម នៃសហរដ្ឋអាមេរិក


នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មកម្ពុជា និង ធនាគារយូអេសអ៊ិចស៊ីម (U.S. Ex-Im Bank) នៃសហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលរបស់ស្ថានទូតសហរដ្ឋអាមេរិកនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងធ្វើបទបង្ហាញដោយលោក Douglas Frye មន្ត្រីជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ធុរកិច្ច និងប្រាក់កម្ចី នៃធនាគារយូអេសអ៊ិចស៊ីម។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី​ចែករំលែកព័ត៌មានស្ដីពីវិធីទទួលបានហិរញ្ញប្បទានពីធនាគារយូអេសអ៊ិចស៊ីម ដល់ធុរជនកម្ពុជាមកពីគ្រប់វិស័យ ដោយផ្ដោតជាពិសេសលើវិស័យដូចជា សេវាថែទាំសុខភាព កសិកម្ម និងធនាគារ ។ល។ គួរជម្រាបផងដែរថា ធនាគារយូអេសអ៊ិចស៊ីម ជាភ្នាក់ងារឯករាជ្យដែលមានតួនាទីផ្ដល់ការគាំទ្រដល់មុខរបរការងាររបស់ប្រជាជនអាមេរិក តាមរយៈការសម្របសម្រួលការនាំចេញទំនិញនិងសេវាអាមេរិកដោយមិគិតថ្លៃសម្រាប់អ្នកបង់ពន្ធអាមេរិក។