ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានទទួលជួបជាមួយប្រជាពលរដ្ឋ ១៥នាក់ស្ថិតនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត


នៅពេលព្រឹកថ្ងៃសុក្រ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានទទួលជួបជាមួយប្រជាពលរដ្ឋចំនួន ១៥នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ២២គ្រួសារ ស្ថិតនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលស្នើសុំជួយអន្តរាគមន៍ពន្លឿនការងារវាស់វែងចេញប័ណ្ណកម្មសិទ្ធិ ដោយសារដីនេះ បានវាស់វែងយូរមកហើយ ។
*ឯកឧត្តមអភិបាលខេត្ត បានស្នើមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចាប់ផ្តើមរៀបចំនីតិវិធីចេញប័ណ្ណកម្មជូនពួកគាត់ ឲ្យបានឆាប់រហ័ស។ និងសូមបងប្អូនប្រជាពលរដ្ធទាំងអស់អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ២០១៨ ឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។