ក្រសួងធនធានទឹក និងឧតុនិយម បន្តបើកទ្វារសំណង់បញ្ចូលទឹកវ៉ៃកូ


ក្រសួងធនធានទឹក និងឧតុនិយម បន្តបើកទ្វារសំណង់បញ្ចូលទឹកវ៉ៃកូ ដើម្បីទាញយកទឹកទន្លេតូចរកាកោង ទៅកាន់តំបន់ដែលជួបការខ្វះខាតទឹកនៅក្នុងស្រុកស្វាយអន្ទរ និងស្រុកមេសាង ខេត្តព្រៃវែង ។

សូមជម្រាបថា ស្របពេលទឹកទន្លេតូចរកាកោងកំពុងមានការកើនឡើងជាបន្តបន្ទាប់ ក្រសួងធនធានទឹក និងឧតុនិយម បានឆក់យកឱកាសនេះ បើកទ្វារសំណង់បញ្ចូលទឹកនៃប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ដើម្បីទាញយកទឹកទន្លេ ទៅផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលនៅតាមតំបន់មួយចំនួនដែលកំពុងមានតម្រូវការ នៅក្នុងខេត្តព្រៃវែង ។