ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រួតពិនិត្យសមិទ្ធកម្មលើការអនុវត្តក្របខ័ណ្ឌលទ្ធផលប្រចាំឆ្នាំ ២០១៧ ដែលមានចែងក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាល កម្ពុជា និងសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ក៏ដូចជាការបន្តជំរុញពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត, នាព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១០:៣០ នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។