មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បន្តចុះអន្តរាគមន៍សង្គ្រោះស្រូវខ្វះទឹកជិត ២ពាន់ហិកតាទៀត នៅក្នុងស្រុកស្វាយអន្ទរ


ដំណាំស្រូវវស្សាជួបការខ្វះខាតទឹកចំនួន ១.៩០២ ហិកតា របស់កសិករនៅក្នុងឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការស្តារប្រឡាយ ០១ ខ្សែ ប្រវែង ៥.០០០ ម ដើម្បីនាំទឹកពីប្រឡាយមេវ៉ៃកូ ទៅអន្តរាគមន៍សង្គ្រោះ ។ មកដល់ពេលនេះ ការស្តារប្រឡាយខាងលើ សម្រចការងារបានប្រមាណ ៥០% ហើយ ខណៈទឹកក៏បានទៅដល់ដីស្រដែលខ្វះទឹកជាបណ្តើរៗផងដែរ ។