មន្ទីរបរិស្ថាន សហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ និងស្ថាប័នជុំវិញខេត្ត បានរៀបចំកម្មវិធី ទិវាសំអាតពិភពលោក នៅវិទ្យាល័យសិរីសោភ័ណ


ខេត្តបន្ទាយមានជ័យ នៅថ្ងៃសុក្រ ៥កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី ១៤ កញ្ញា ២០១៨ មន្ទីរបរិស្ថាន សហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ និងស្ថាប័នជុំវិញខេត្ត បានរៀបចំកម្មវិធី ទិវាសំអាតពិភពលោក នៅវិទ្យាល័យសិរីសោភ័ណ ដោយមានការចូលរួមពីក្រុមហ៊ុនប្រមូលសំរាមGAEA TM3 សិស្សានុសិស្ស អជ្ញាធរ និងប្រជាពលរដ្ឋសប្រមាណ១៣២នាក់ ដើម្បីចូលរួមសំអាត និងបំផុលចលនាចូលរួមពីមហាជនធ្វើយ៉ាងណាទីក្រុងគ្មានសំរាម និងថង់ប្លាស្ទិក។ ហើសកម្មភាពថ្ងៃនេះ បានរួមគ្នាធ្វើ ពលកម្មសំអាតតាមដងផ្លូវ សួនច្បារ និងទីធ្លាសាធារណៈក្នុងក្រុង ដើម្បីថែរក្សាអនាម័យបរិស្ថានអោយបានល្អ ពិសេសបានលាងសំអាតសួនមានជ័យ ដែលជាកន្លែងប្រជាពលរដ្ឋក្នុងខេត្តធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ។
នៅក្នុងឱកាស នៃការរៀបចំទិវាសំអាតពិភពលោកនេះដែរ ក្រុមការងារមន្ទីរបរិស្ថាន បានចុះពិនិត្យពិភាក្សាផ្តល់យោបល់ជាមួយ តំណាងម្ចាស់ផ្សារហ៊ុយឡេង ក្រុមហ៊ុនGaea ដែលបានប្រមូលដឹកសំរាម និងប្រជាពលរដ្ឋនៅជិតកន្លែងដាក់សំរាម បានឯកភាពរកទីតាំងថ្មី និងខិតខំប្រមូលដឹកជញ្ជូនឱ្យទាន់ពេលវេលា ដោយមានមន្ត្រីបរិស្ថានធ្វើការតាមដានជាបន្តបន្ទាប់ ធ្វើយ៉ាងណាអោយការប្រមូល និងទុកដាក់សំរាមមានប្រសិទ្ធភាព ជៀសវាងមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន៕