ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចពិភាក្សាទូទៅ


ក្នុងឋានៈកម្ពុជាជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចពិភាក្សាទូទៅ។ នេះជាឱកាស ប្រកបដោយមោទន:ភាព និងកិត្យានុភាព ដែលឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជា បាននាំកិត្តិនាមរបស់ប្រទេសកម្ពុជា ទៅបង្ហាញនៅក្នុងអង្គការពិភពលោកនេះ។