ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះពិនិត្យការចាក់ផ្លូវកៅស៊ូ(A.C) ប្រវែង១,៨០០ ម៉ែត្រ


លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះពិនិត្យការចាក់ផ្លូវកៅស៊ូ(A.C) ប្រវែង១,៨០០ ម៉ែត្រ ស្មើនឹង ២៩,៩០០ ម៉ែត្រការ៉េ កម្រាស់ ៤ ហ៊ុន ផ្លូវតាមបណ្តោយមាត់សមុទ្រខេត្តកោះកុង ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រោមជំនួយថវិកា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្ងៃអង្គារ ៦ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨