រសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បានចុះដល់ទីតាំងស្រែប្រជាពលរដ្ឋភ្លាមៗ ក្រោយទទួលបានដំណឹងថាមានស្រែប្រជាពលរដ្ឋជាច្រើនហិកតានៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានត្រូវបំផ្លាញដោយខ្យងក្រហមខាំស៊ីដើមស្រូវគួរអោយមានការបារម្មណ៍ ។
ជាដំណោះស្រាយជំហ៊ានដំបូង លោកជំទាវ បានចំណាយថវិកាផ្ទាល់ ទិញថ្នាំសម្លាញ់សត្វខ្យងចែកជូនប្រជាពលរដ្ឋជាង២០០ គ្រួសារដើម្បីសង្គ្រោះស្រូវដែលកំពុងលូតលាស់ ហើយរងចាំមើលលទ្ធផលបន្ទាប់ និងត្រៀមដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋទៀត ។