អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ចុះដល់ទីតាំងស្រែប្រជា​ពលរដ្ឋដែលរងគ្រោះដោយខ្យងរាតត្បាត​បំផ្លាញដើមស្រូវ


រសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​គណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បានចុះដល់ទីតាំងស្រែប្រជាពលរដ្ឋភ្លាមៗ ក្រោយទទួលបានដំណឹងថាមានស្រែប្រជាពលរដ្ឋជាច្រើនហិកតានៅភូមិភ្នំកុយ ឃុំសា​លាក្រៅ ស្រុកសាលាក្រៅ បានត្រូវបំផ្លាញ​ដោយខ្យងក្រហមខាំស៊ីដើមស្រូវគួរអោយ​មានការបារម្មណ៍ ។

ជាដំណោះស្រាយជំហ៊ានដំបូង លោកជំទាវ បានចំណាយថវិកាផ្ទាល់ ទិញថ្នាំសម្លាញ់​សត្វខ្យងចែកជូនប្រជាពលរដ្ឋជាង២០០​ គ្រួសារដើម្បីសង្គ្រោះស្រូវដែលកំពុងលូត​លាស់ ហើយរងចាំមើលលទ្ធផលបន្ទាប់ និងត្រៀមដោះស្រាយបញ្ហានេះជូនប្រជា​ពលរដ្ឋទៀត ។