ប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងពេលធ្វើបាឋកថាស្តីពី ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម


«រយៈពេល​កន្លងមកនេះ មិនថាយើងស្ថិតក្នុងតួនាទីអ្វី យើងតែងបានស្ម័គ្រចិត្ត​ និងចូលរួមធ្វើកិច្ចការមនុស្សធម៌ និងសង្គមជាច្រើន បើទោះជាយើងម្នាក់ៗ​ មានភារកិច្ចផ្សេងៗជាច្រើនទៀតយ៉ាងណាក៏ដោយ។ យើងរួមគ្នាបំពេញការងារដោយដាក់ផលប្រយោជន៍ជាតិជាធំ រួមគ្នាទទួលខុសត្រូវលើជោគវាសនារបស់កម្ពុជា និងរួមគ្នាធានាដល់អនាគតកូនចៅរបស់យើងម្នាក់ៗ។»​ នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងពេលធ្វើបាឋកថាស្តីពី “ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម” ទៅកាន់ថ្នាក់ដឹកនាំសាលា កម្មសិក្សាការី សិស្សមន្រ្តីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ប្រមាណ ៣០០នាក់ នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨។​ ជាការក្រើនរំលឹកដល់មន្រ្តីនាពេលនោះដែរ ឯកឧត្តមមានប្រសាសន៏ថា​ « ពាក្យសម្តី ការគិតគូរ និងការបង្ហាញជាសកម្មភាពរបស់យើងម្នាក់ៗ គឺត្រូវដើរស្របគ្នា ហើយអ្វីដែលចាំបាច់នោះគឺការសម្រេចចិត្តក្នុងការបំពេញការងារផ្សេងៗប្រកបដោយការទទួលខុសត្រូវ និងដាក់ផលប្រយោជន៍ជាតិជាចម្បង។»