ចំណេះដឹង​!​ ​តើ​ធុរជន​ល្អ​បំផុត​មាន​​លក្ខណៈ​​វិនិច្ឆ័យ​ដូចម្តេច​?​


​ការអនុវត្ត​កម្មវិធី​លើទឹក​ចិត្ត​ដល់​ធុរជន​ ​ដែល​មាន​អនុលោម​ភាព​ខ្ពស់​ ​គឺជា​ផ្នែក​មួយ​ ​នៃ​ការអនុវត្ត​គោល​នយោបាយ​​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កម្មវិធី​នេះ​ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី២៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៤​ ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សមាជិក​ក្រុម​ធុរជន​ល្អ​បំផុត​ ​នៅ​អគ្គនាយក​ដ្ឋាន​គយ​និង​ ​រដ្ឋាករ​កម្ពុជា​។​ ​គិត​ត្រឹម​ខែកក្កដា​ ​ឆ្នាំ២០១៥​ ​ក្រុមហ៊ុន​ចំនួន១៣​ ​ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​(​អគរ​)​ ​សម្រេច​ផ្តល់​ជា​បណ្តោះអាសន្ន​នូវ​សមាជិកភាព​ក្រុម​ធុរជន​ល្អ​បំផុត​។​ ​ជា​ជំហាន​បន្ត​ ​អគរ​ ​នឹង​ពិនិត្យ​លទ្ធភាព​ធ្វើការ​ជ្រើសរើស​សមាជិក​បន្ថែម​ទៀត​ ​និង​ឈាន​ទៅ​អនុវត្ត​ពេញលេញ​នូវ​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត​ ​(​Authorized​ ​Economic​ ​Operator​-​AEO​)​ ​តាម​ជំហាន​នៃ​យុទ្ធសាស្ត្រ​ ​និង​កម្មវិធី​កំណែ​ទម្រង់​និង​ទំនើបកម្ម​ឆ្នាំ២០១៤​-​២០១៨​ ​របស់​ខ្លួន​។​

កញ្ចប់​លក្ខណៈ​វិនិច្ឆ័យ​
​ដើម្បី​អាច​ក្លាយជា​ធុរជន​ល្អ​បំផុត​នៅ​កម្ពុជា​ ​ធុរជន​ ​ឬបុគ្គល​ពាក់ព័ន្ធ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងក្រោម​៖​
​•​ ​¬​ស្ថិត​ក្នុង​បញ្ជី​ធុរជន​ចំណាត់​ថា្នក់​លេខ១​ ​(​Rank​ ​1​)​ ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ភាព​ជឿជាក់​លើ​ធុរជន​នា​ពេល​ដាក់ពាក្យ​ស្នើសុំ​។​
​•​ ​ជា​នីតិបុគ្គល​ដែ​មាន​ដើមទុន​ចុះបញ្ជី​មិន​តិច​ជាង​ ​១ពាន់​លាន​រៀល​
​•​ ​មិនធ្លាប់​ប្រព្រឹត្ត​បទល្មើស​គយ​ធ្ងន់ធ្ងរ​ដោយចេតនា​ក្នុងរយៈពេល​ ​៣ឆ្នាំ​ចុងក្រោយ​នេះ​ ​គិត​ត្រឹម​ថ្ងៃ​ដាក់ពាក្យ​ស្នើសុំ​។​
​•​ ​មិនធ្លាប់​ជំពាក់បំណុល​ពន្ធអាករ​គយ​ហួស​កាលកំណត់​ ​ឬ​ ​បំណុល​ផ្សេងទៀត​ដែល​មិន​អាច​ ​សង​បាន​។​
​•​ ​អនុវត្ត​បាន​ពេញលេញ​នូវ​កាតព្វកិច្ច​គ្រប់គ្រង​ឯកសារ​ ​បញ្ជី​គណនេយ្យ​ ​កំណត់ត្រា​ ​និង​ព័ត៌មាន​ ​ផ្សេងទៀត​ពាក់​ ​ព័ន្ធ​នឹង​ការនាំចេញ​នាំចូល​តាម​បទប្បញ្ញត្តិ​ជាធរមាន​
​•​ ​ត្រូវតែ​ជា​សាមាជិក​នៃ​សហគមន៍​ធុរកិច្ច​ណាមួយ​ ​ដែល​មានការ​អនុញ្ញាត​ ​និង​ត្រូវ​មានការ​បញ្ជាក់​ពី​ ​ប្រធាន​សហគមន៍​ធុរកិច្ច​នោះ​ ​ពី​ភាពរឹងមាំ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​និង​អនុលោម​ភាព​របស់​ធុរជន​។​
​•​ ​ត្រូវ​មាន​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​ ​នាំចូល​ប្រចាំឆ្នាំ​ ​មិន​តិច​ជាង២លាន​ដុល្លារ​អាមេរិក​ ​និង​មាន​កាតព្វកិច្ច​ធ្វើ​របាយ​ការ​តាម​ទម្រង់​នានា​ ​ដែល​កំណត់​ដោយ​អង្គភាព​គ្រប់គ្រង​ធុរជន​ល្អ​បំផុត​នៃ​ ​អគរ​ ​។​

​កញ្ចប់​ប្រព្រឹត្ត​កម្ម​លើកទឹកចិត្ត​
​សម្រាប់​ជំហាន​ដំបូង​នៃ​ការអនុវត្ត​សាកល្បង​ ​(​Pilot​ ​Implementation​ ​stage​)​ ​ធុរជន​ល្អ​បំផុត​នៅ​កម្ពុជា​ ​អាច​ទទួល​បាន​នូវ​ប្រព្រឹត្ត​កម្ម​អនុគ្រោះ​នានា​ដូច​ខាងក្រោម​។​
​•​ ​អាទិភាព​មិន​រង់ចាំ​តាម​ជួរ​លំដាប់លំដោយ​ ​តាម​គោលការណ៍​មក​មុន​ផ្តល់​សេវា​មុន​ ​(​First​-​in​ ​First​-​out​ ​principle​)​ទាំង​ក្នុង​ដំណាក់កាល​ដាក់​ឯកសារ​ ​ដំណាក់កាល​ត្រួតពិនិត្យ​ទំនិញ​ឬ​ ​ឯកសារ​ ​និង​ដំណាក់​អនុញ្ញាត​ឲ្យ​យក​ទំនិញ​ចេញ​ ​តាម​រូបភាព​រហ័ស​និង​លទ្ធភាព​ ​ដែល​អាច​ធ្វើ​ទៅ​បាន​។​
​•​ ​អាច​ទទួល​បាន​នូវ​ការអនុញ្ញាត​ឲ្យ​ជំពាក់​បែបបទ​គយ​ ​ដោយ​លើក​លេង​ការ​តម្កល់​និមុត្តិធានា​។​
​•​ ​ការលើកលែង​នីតិវិធី​នៃ​ការ​ផ្ទៀងផ្ទាត់​ជាមុន​ ​នូវ​តម្លៃ​គិត​ពន្ធគយ​និង​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​។​
​•​ ​ការលើកលែង​កាតព្វកិច្ច​ ​អម​លិខិតអនុញ្ញាត​ដឹកជញ្ជូន​កាតព្វកិច្ច​ត្រា​ពន្ធគយ​ ​និង​ការកាត់បន្ថយ​កាតព្វកិច្ច​ឆ្លង​ម៉ា​ស៊ីន​ស្កែន​។​
​•​ ​លទ្ធភាព​នៃ​ការ​បំពេញបែបបទ​គយ​មុន​ពេល​ទំនិញ​មកដល់​ ​(​Pre​-​arrival​ ​Clearance​)​ ​និង​ការ​បំពេញបែបបទ​គយ​ចុងទី​ ​(​Destination​ ​Clearance​)​ ​ក្រោម​របប​គយ​ឆ្លងកាត់​ ​ជាដើម​។​

​ការ​ដាក់ពាក្យ​ស្នើសុំ​ជាស​មា​ជិ​ក​
​ធុរជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ​ដើម្បី​ក្លាយជា​សមាជិក​ក្រុម​ធុរជន​ល្អ​បំផុត​ ​ត្រូវ​ដាក់ពាក្យ​ ​ស្នើសុំ​មក​អគ្គ​នាយគយ​និង​រដ្ឋាករ​កម្ពុជា​ ​អម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាងក្រោម​៖​
​•​ ​វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​ ​និង​លក្ខន្តិកៈ​ក្រុមហ៊ុន​ ​អម​បញ្ជី​ម្ចាស់ភាគហ៊ុន​នា​ថ្ងៃ​ស្នើសុំ​។​
​•​ ​ការប្រកាស​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ ​(​Financial​ ​Statement​)​ ​នា​ពីរ​ឆ្នាំ​ចុងក្រោយ​ ​(​បើ​មានការ​តម្រូវ​)​។​
​•​ ​លិខិតបញ្ជាក់​ទទួលស្គាល់​អនុលោម​ភាព​ពី​សហគមន៍​ធុរកិច្ច​ពាក់ព័ន្ធ​
​•​ ​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​និង​/​ ​ឬបណ្ណ​ប៉ាតង់​ ​ឬ​លិខិតអនុញ្ញាត​ប្រហាក់​ប្រហែល​។​
​•​ ​ច្បាប់​ចម្លង​នៃ​អត្តសញ្ញាណ​បណ្ណ​ ​ឬ​ ​ឯកសារ​ប្រហាក់​ប្រហែល​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​។​
​•​ ​ទំហំ​នៃ​ការនាំចូល​ការនាំចេញ​ ​និង​ការ​លក់​ចូល​ទីផ្សារ​ក្នុង​ស្រុក​នា​ឆ្នាំ​ចុងក្រោយ​៕​