ឯកឧត្តម ម៉ម ប៊ុននាង បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងគម្រោងចុះបំពេញបេសកកម្ម


នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១០:៤៥នាទី នៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងពិភាក្សាគម្រោងចុះបំពេញបេសកកម្មរបស់គណៈកម្មការក្នុងចន្លោះសម័យប្រជុំលើកទី១០។