ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ពីជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋដែលបានទទួលផ្ទះថ្មថ្មីរស់នៅ ព្រមទាំងបាននាំយកនំចំណីមួយចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋ និងក្មេងៗ នៅទីនោះ ព្រមទាំងបានអញ្ជើញពិនិត្យមើលថ្នាក់រៀន និង បណ្ណាល័យ សាលាបឋមសិក្សា ឫទ្ធី ៥ ដែលមានទីតាំងស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕