ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០៦ ខែធ្នូ ដើម្បីពិនិត្យសម្រេច លើរបៀបវារៈ៣


ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា។

តាមការជូនដំណឹងនេះ បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានេះ មានរបៀបវារៈដូចជា៖

* ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។

* ទី២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

* ទី៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្ដីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា៖