អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះសាកសុខទុក្ខកងកម្លាំងដែលប្រចាំការនៅព្រំប្រទល់ព្រះវិហារ កំពង់ធំ និងក្រុមគ្រូពេទ្យមណ្ឌលសុខភាព ភ្នំដែក


 

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ សុវណ្ណ អនុប្រធានកិត្តិយសាខា ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ រួមជាមួយក្រុមការងារបានចុះសាកសុខទុក្ខកងកម្លាំងដែលប្រចាំការនៅព្រំប្រទល់ព្រះវិហារ កំពង់ធំ បន្តចុះសាកសួរសុខទុក្ខគ្រូ ពេទ្យនៅមណ្ឌលសុខភាព ភ្នំដែក និងពិនិត្យអណ្តូងដែលជាអំណោយដ៏ថ្លៃថ្លារបស់កាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ជូនប្រជា ពលរដ្ឋខ្វះខាតទឹកប្រើប្រាស់នៅស្រុករវៀង ជំហានទី២ ក្នុងឆ្នាំ២០២០។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈ កម្មាធិការសាខាខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូន កងកម្លាំង និងក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋនាពេលនេះ។

ក្នុងនោះដែរឯកឧត្តមប្រធានក៏បានផ្តាំផ្ញើ សូមអោយខិតខំថែរក្សាសុខភាព និងធ្វើយ៉ាងណាជួយប្រជា ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះអោយបានទាន់ ពេលវេលា ។