ប្រមុខរាជរដ្ឋាភិបាលលើកទឹកចិត្តជំរុញការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដើម្បីឆ្ពោះទៅលុប បំបាត់ជំងឺនេះឱ្យបានតាមការកំណត់ បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាលតែងបានផ្ដល់លទ្ធភាព និងលើកទឹកចិត្តឱ្យមានចលនា​កៀ​រ​​គ​រប្រមូលប្រភពធនធាន ដើម្បីជំរុញការងារ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែមាន​សកម្ម​ភា​ព​​​ខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះ ឱ្យបានតាមផែនការកំណត់ បើទោះ​ជាបច្ចុ​ប្ប​ន្ន​​នេះ ពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

យោងតាមសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី ២៥ ខែ​មេ​​​សា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា  បច្ចុប្បន្ននេះ កម្ពុជា គ្មានអ្នកស្លាប់​ដោ​​យ​​សារជំងឺគ្រុនចាញ់ទេ ប៉ុន្ដែភាគីពាក់ព័ន្ធមិនត្រូវភ្លេចខ្លួន ពីព្រោះជំងឺនេះនៅតែ​ជាបន្ទុ​ក​ដ៏​ធ្ងន់​មួយរបស់កម្ពុជា បើមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ ឱ្យអស់ពីក្នុងខ្លួន មូសដែក​គោល​ញី​​នៅបន្ដមានវត្តមាន ពីសហគមន៍មួយ ទៅសហគមន៍មួយ ដដែល។ សម្ដេច​តេជោបន្តថា បើ​តា​មរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជា បានបង្ហាញថា កម្ពុជាលែ​ង​​មានករណីស្លាប់ដោយសារ ជំងឺគ្រុនចាញ់ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ បច្ចុប្បន្ននេះ បាន ​ន័​យថា សម្រេចបានជោគជ័យ៣ឆ្នាំ មុនគោលដៅគ្រោងទុក ឆ្នាំ២០២០។ ឆ្នាំ២០១៩ករណីឈឺ​ជំ​ងឺគ្រុន​ចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម(ប្រភេទសន្ធំ) និងច្រមុះ មាន ៤,៩៩០ករណី គឺថយចុះ ៧២​ភាគរយ​ បើប្រៀបធៀបឆ្នាំ២០១៨ មាន១៨, ០៥៧ករណី និងចំពោះករណីគ្រុនចាញ់​ប្រភេទ​វីវ៉ាក់​(ប្រ​ភេ​ទលាប់) ក៏មានការថយចុះ៣៩ភាគរយដែរ។

សម្ដេចតេជោបានគូសបញ្ជាក់ថា «ទោះបីយ៉ាង​ណា​ក៏​ដោ​យ ក៏យើងមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់ នឹងលទ្ធផលដែលយើងទទួលបាននោះទេ ព្រោះថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុក​ដ៏ធ្ងន់​មួយរបស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់ មេរោគ​គ្រុ​ន​ចាញ់ឱ្យអស់ពីក្នុងខ្លួន​មនុស្សគ្រប់ៗរូបទេនោះ សត្វមូសដែកគោលញីដែលនៅ​បន្ដមានវ​ត្ត​មាន​ក្នុងព្រៃ និងតំបន់​ជុំវិញ នៅតែមានឱកាសខាំបឺតឈាមចម្លងមេរោគគ្រុនចាញ់ ពីមនុ​ស្ស​​​ម្នា​ក់​ទៅមនុស្សម្នាក់ និងពីសហគមន៍ មួយទៅសហគមន៍មួយដដែល»។ សម្ដេចតេជោប​ន្ថែ​មថា ជំងឺគ្រុនចាញ់មិន​ត្រឹម តែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈ​ការ​ចំណាយ ដោយផ្ទាល់​លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ ផលិតភាព និង​អា​យុ​ជីវិតប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំងបង្កផល ប៉ះពាល់ជាអវិជ្ជមានដល់ ការអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច​ ដ៏ធ្ងនធ្ងរទៀត។​តាមទស្សនាទាននេះ ពលរដ្ឋខ្មែរទាំងអស់គ្នាចាំ បាច់ណាស់ ត្រូវបន្ដ​យ​ក​ចិ​ត្ត​ទុកដាក់លើបញ្ហា​ជំងឺ​គ្រុនចាញ់នេះ ដោយពលរដ្ឋមិនអាចលើ រំលងបានឡើយ។ ផ្ទុយ​ទៅ​វិ​ញ ប្រសិនបើពលរដ្ឋ​មាន​សុខភាពល្អ នឹងនាំឱ្យមានជីវភាពរនៅល្អប្រសើរ មាន​លទ្ធភាព​ខ្ព​ស់ លើការបង្កើនចំណេះ​ដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្ដីថ្លៃថ្នូរ និង​សុ​ភមង្គល។  សម្ដេច​តេជោ​បានគូសបញ្ជាក់ទៀតថា សមិទ្ធផលទាំងនេះកំពុងតែបង្ហាញឱ្យ​ឃើញ​នូវស​ញ្ញា​​វិជ្ជមាន លើប្រសិទ្ធភាព និងគុណភាពខ្ពស់លើរាល់កិច្ចការអន្ដរាគមន៍របស់កម្ពុជា ឆ្លើយ​ត​ប​​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ ដើម្បីឈានទៅសម្រេចជោគជ័យបានទាំងស្រុង លើការលុបបំ​បា​ត់​​ជំងឺគ្រុន​ចាញ់គ្រប់ប្រភេទនា ឆ្នាំ២០២៥ និងក៏ជាបុព្វហេតុមួយក្នុងការចូលរួម​ចំណែកឈាន​ទៅ​ សម្រេច​​គោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា។ ជាងនេះទៀត កម្ពុជាកំពុងអនុវត្តន៍អភិក្រម​ កា​រ​​ងារលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១៦-២០២០ ដែលជាផ្នែកមួយនៃផែនការយុទ្ធសា​ស្ដ្រ​ជា​តិលុបបំបាត់ ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហាញ​ផ្លូវ និង​បង្ក​លក្ខ​ណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្ដែងឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំ​ង​​ប្រទេស។ ជាងនេះទៅទៀត សម្ដេចនាយករដ្ឋមន្ដ្រីក៏បាន អំពាវនាវឱ្យក្រសួង ស្ថាប័ន អា​ជ្ញា​ធរ​មូលដ្ឋាន គ្រប់លំដាក់ថ្នាក់ទាំងអស់ វិស័យឯកជមន អង្គការនានា ប្រព័ន្ធផ្សព្វផ្សា​យ​ព័ត៌​មា​ន​ សហគមន៍ជាតិ និងអន្ដរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេស ប្រជាជនគ្រប់រូប ត្រូវបន្ដចូលរួម និងគ្រាំទ្រដល់ បេសកម្មរបស់ក្រសួងសុខាភិបាល តាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់​ជំងឺ​​គ្រុនចាញ់នៅ កម្ពុជា ឆ្នាំ២០១១-២០២៥ ឲ្យទទួលបានជោគជ័យ។

គួរបញ្ជាក់ដែរថា  ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែល​នឹង​ប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ក្រោមប្រធានបទ «គ្មាន​ជំងឺ​គ្រុន​ចា​ញ់ ផ្ដើមចេញពីខ្ញុំ»។ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និង​យ​កចិត្តទុ កដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅ​រួម​​ចំ​ណែក ដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ៕