ទំនប់ពហុបំណង រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតបំផុតមួយ ក្នុងខេត្តបាត់ដំបង


បើទោះបីជាការសាសងសង់មិនទាន់បានបញ្ចប់ជាស្ថាពរ តែទំនប់ពហុបំណង ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រៅពីការផ្ត់ល់ទឹកសម្រាប់ស្រោចស្រពស្រែវស្សា ស្រែប្រាំង ជិត ១០ មុឺន ហិកតា ផ្តល់ថាមពលអគ្គិសនីជាង ១៣ មេហ្គាវ៉ាត់ ផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទំនប់នេះក៏នឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ ។
នេះជាសមិទ្ធលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ។
ពីមួយថ្ងៃទៅមួយថ្ងៃ ភ្ញៀវទេសចរកាន់តែច្រើនឡើងៗ នាំគ្នាទៅកំសាន្តនៅទំនប់នេះ ។
ក្រសួងធនធានទឹក និងឧតុនិយម សូមអធ្យាស្រ័យពីបងប្អូនដែលចង់ទៅកំសាន្តនៅទីនោះ តែមិនបានសម្រេចបំណង ព្រោះថាពេលនេះការដ្ឋានរបស់យើងកំពុងដំណើរការនៅឡើយ ។
ទោះជាបែេនេះក្តី ក្នុងឨកាសពិធីបុណ្យផ្សេងៗ ពិសេសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ក្រសួងនឹងអនុញ្ញាតឲ្យបងប្អូនបានចូលទៅកំសាន្ត៕