ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា


នាវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខា​ធិការ​ដ្ឋានព្រឹទ្ធសភាប្រ​ចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមចាប់ពីអនុប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។