ផ្លូវថ្នល់តាមបណ្តាខេត្ត ត្រូវបានបន្តយកចិត្តទុកដាក់ជួសជុល


ផ្លូវថ្នល់តាមបណ្តាខេត្ត ត្រូវបានបន្តយកចិត្តទុកដាក់ជួសជុលថែទាំ
ធ្វើការជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ 76 និងកែសម្រួលទីតាំងរង្វង់មូលត្បូងលើកំណាត់ផ្លូវខេត្តលេខ 3789 (ផ្លូវបំបែកបកែវ-អណ្តូងមាស) ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី កាលពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2020។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូចខាត សូមចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ​ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យេីងទាំងអស់គ្នា។