រដ្ឋមន្ត្រីបរិស្ថាន ចែករំលែកបទពិសោធន៍ដល់និស្សិតទទួលអាហាររូបករណ៍នៅចក្រភពអង់គ្លេស


លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានអនុញ្ញាតិឱ្យនិសិ្សតជ័យលាភីអាហាររូបករណ៍១៣នាក់ដែលទទួលបានអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេស ចូលជួបនិងសំណេះសំណាល។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរជ័យលាភីទាំងអស់ដែលមានសមត្ថភាពខ្ពស់ ទទួលបានអាហាររូបករណ៍ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស។
ថ្លែងទៅកាន់ជ័យលាភីទាំង១៣នាក់ លោក សាយ សំអាល់ បានបញ្ជាក់ថា អាហាររូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសនេះ គឺជាឱកាសដែលជ័យលាភីទាំងអស់មានឱកាសសិក្សា ស្វែងយល់ពីបរិយាកាសនៅចក្រភពអង់គ្លេស និងជាឱកាសស្វែងយល់ពីបរិបទពិភពលោកទាំងមូលផងដែរ ហើយបន្ថែមពីនេះ ជ័យលាភីទាំងអស់ត្រូវឆ្លៀតឱកាសធ្វើការងារជាមួយបរទេសដើម្បីដកបទពិសោធន៍៕