កំពង់ឆ្នាំង៖ ផ្ទះ១ខ្នងធ្វើពីឈើប្រកស័ង្កសីជញ្ជាំងស័ង្កសីមានទទឹង៤និងបណ្តោយ៥ម៉ែត្រជាអំណោយដ៏ថៃ្លថ្លារបស់សម្តេចកិត្
តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានប្រារព្ធពិធីប្រគល់ទទួលជូនស្រ្តីមេម៉ាយក្រីក្រ ឈ្មោះហ៊ឺរ៉ា អាយុ៤៨ឆ្នាំម្តាយយុទ្ធជនកងទ័ពនៅសមរភូមិមុខនាព្រឹកថៃ្ងទី៨ខែមេសាឆ្នាំ២០១៦នៅភូមិត្រពាំងពោធិ៍ឃុំពង្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោកជំទាវកែច័ន្ទមុនីអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកជំទាវតុងណារីសមាជិកក្រុមប្រឹក្សាខេត្ត,លោកជំទាវប៉ាល់យឿនអភិបាលរងខេត្ត,លោកប្រាក់សោភ័ណ្ឌនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត, លោកថោងចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តនិងជាអនុប្រធានសមាគម អតីត យុទ្ធជន ខេត្តព្រមទាំងសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភផងដែរ។
លោកថោងចំរើនប្រធានមន្ទីរសង្គមកិច្ចខេត្តបានអោយដឹងថា៖ ស្រ្តីមេម៉ាយក្រីក្រឈ្មោះហ៊ឺរ៉ា អាយុ៤៨ឆ្នាំមានមុខរបរ ដើរស៊ី ឈ្នួលគេគ្មានផ្ទះសម្បែងរស់នៅហើយកូនជាយុទ្ធជននៅសមរភូមិមុខខិតខំផ្សំប្រាក់បៀវត្សរ៍ទិញដីអោយម្តាយបាន១កន្លែងទទឹង១០និងបណ្តោយ១៥ម៉ែត្រ។ ដោយមើលឃើញការលំបាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាបានឧបត្ថម្ភថវិកាដល់ស្រ្តីមេម៉ាយក្រីក្រឈ្មោះហ៊ឺរ៉ាចំនួន២លានរៀលនិងមានការចូលរួមពីសប្បុរសជនមានលោកជំទាវកែច័ន្ទមុនីលោកជំទាវតុងណារី,លោកជំទាវប៉ាល់យឿន,សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត,លោកសោមភិរុណ,ស.ស.យ.កស្រុករលាប្អៀរ,លោកគ្រូពេទ្យឆាន,លោកឡីថាធីនិងលោកតាស៊ីមចូលរួមជាមួយសម្តេចបានសាងសង់ផ្ទះជូនលោក
ស្រ្តីមេម៉ាយក្រីក្រឈ្មោះហ៊ឺរ៉ាធ្វើពីឈើប្រកស័ង្កសីជញ្ជាំងស័ង្កសីដែលមានទទឹង៤និងបណ្តាយ៥ម៉ែត្របានរួចជាស្ថាពរហើយធ្វើពិធីប្រគល់ទទួលនូវថៃ្ងនេះ។
ក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេច តែងតែនឹករលឹក គិតគូរពីសុខទុក្ខ ពីផលលំបាកក្នុងការរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែងនៅពេលដែលមានទុក្ខលំបាក គឺសម្តេចតែងជួយដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ជាពិសេសគ្រួសារកងទ័ពនិងអតីតយុទ្ធជនដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោកជំទាវបានលើឡើតទៀតថា៖ទោះបីផ្ទះនេះវាតូចល្មម តែវាអាចជួយអោយអ្នកស្រីស្នាក់នៅជាមួយកូនបានផងដែរ។ លោកជំទាវបានបន្តថា៖ផ្ទះអំណោយមនុស្សធម៌របស់សម្តេចនិងដោយមានការចូលរួមពី សប្បុរសជនចាប់ពីថ្ងៃនេះទៅ ជាកម្មសិទ្ធិរបស់អ្នកហ៊ឺរ៉ានិងកូនប្រុសសំរាប់ស្នាក់នៅរហូត ហើយ លោកជំទាវក៏បានផ្តាំផ្ញើដល់អ្នកស្រីហ៊ឺរ៉ា ត្រូវខិតខំ ថែរក្សាសុខភាពដោយរស់នៅស្អាតហូបស្អាតផឹកស្អាតទើបមានសុខភាពល្អ។ អ្នកស្រីហ៊ឺរ៉ា បានសម្តែង នៅទឹកចិត្ត សប្បាយរីករាយយ៉ាងខ្លាំងដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងលោកជំទាវ កែច័ន្ទមុនីព្រមសប្បុរសជនទាំងអស់ដែលបានជួយសំរាលការលំបាក របស់គាត់និងកូនប្រុស សូមគោរព
ជួនពរដល់សម្តេច,ឯកឧត្តម លោកជំទាវលោកលោកស្រីនិងសប្បុរសជនទាំងអស់ សូមទទួលបាន ជ័យជំនះគ្រប់ តួនាទីភារកិច្ច ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតទៅ៕