ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធាន ក្រុមការងារចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូល សមាជិកបក្ស គណបក្ស ប្រជាជកម្ពុជា និងប្រកាសសមាសភាពក្រុមការងារយុវជន សរុបចំនួន ២២៧នាក់ នៅរដ្ឋវ៉ាសីុនតោន សហរដ្ឋអាមេរិក ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជុំ ប៊ុនរ៉ុង ប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។