សមិទ្ធិផលធំលើកដំបូងក្រោយចូលឆ្នាំវក


Success 27 04 16 2 copy

     ផ្លូវ​ជាតិ​៥៦​ និង​ផ្លូវ​ចូល​ប្រា​សាទ​បន្ទាយ​ឆ្មារ​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដែល​ជា​អតីត​សមរ​ភូមិ​ក្តៅ​ ក្នុង​ជំនាន់​សង្គ្រាម​ស៊ី​វិល បាន​ក្លាយ​ជា​សមិទ្ធិ​ផល​ជាតិ​មួយ​ទៀត​ក្នុង​ឆ្នាំ ​២០១៦ ​នេះ​ បន្ទាប់​ពី​បាន​ដាក់​សម្ពោធ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​២៦ ខែ​​មេសា​ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​

     ផ្លូវ​ជាតិ​លេខ​៥៦​ និង​ផ្លូវ​ចូល​ប្រា​សាទ​បន្ទាយ​ឆ្មារ​ មាន​ប្រ​វែង​សរុប​ជាង​ ១២៤​គីឡូ​ម៉ែត្រ​ ​ចំណាយ​ថវិកា​សាង​សង់​អស់​ប្រ​មាណ​ជិត​ ៥០​លាន​ដុល្លារ​អាមេរិក ​។ ផ្លូវ​ជាតិ​នេះ លាត​សន្ធឹង​ដល់​ទល់​ដែន​នៃ​ប្រ​ទេស​ថៃ​ ដែល​មាន​ប្រ​យោ​ជន៍​មិន​ត្រឹម​តែ​វិស័យ​ទេស​ចរណ៍ រវាង​ថៃ​និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួយ​លើ​វិស័យ​ដឹក​ជញ្ជូន​ដ៏​ធំ​មួយ ​ក្នុង​ភាគ​ពាយព្យ​នៃ​ប្រ​ទេស​កម្ពុជា​ផង​ដែរ​ ។

     សមិទ្ធិ​ផល​ផ្លូវ​ជាតិ​លេខ​៥៦​នេះ គឺ​ជា​សមិទ្ធិ​ផល​រាប់​ចូល​ក្នុង​ឆ្នាំ​វក ដែល​ទើប​នឹង​ឈាន​ចូល​ប្រ​មាណ​ជិត​ ២​សប្តាហ៍​មក​នេះ​ ។ ក្នុង​ឆ្នាំ​មមែ​សប្តិ​ស័ក​ពុទ្ធ​សក​រាជ​ ២៥៥៩ ​កន្លង​មក សមិទ្ធិ​គមនា​គមន៍​ធំ​ៗ​កសាង​ដោយ​ សម្តេច​តេ​ជោ​សែន ​ក្នុង​ពេល​មួយ​ឆ្នាំ​កន្លង​មក ត្រូវ​គេ​ឃើញ​រូម​មាន​ផ្លូវ​ជាតិ​លេខ​៤១ ​ពី​ខេត្ត​កំពង់​ស្ពឺ​ ទៅ​ដល់​ថ្នល់​ជាតិ​លេខ​៣ ​នៃ​ខេត្ត​កំពត … ស្ពាន​មិត្ត​ភាព​កម្ពុជា​ ចិន ​គឺ​​ជា​ស្ពាន​តាខ្មៅ ឆ្លង​កាត់​ទន្លេ​បាសាក់​ ក្នុង​ខេត្ត​កណ្តាល​… ស្ពាន​មិត្ត​ភាព​កម្ពុជា ​ចិន​មួយ​ទៀត គឺ​ជា​ស្ពាន​ជ្រោយ​ចង្វារ​ទី​២​ ឆ្លង​កាត់​ទន្លេ​សាប ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​… ស្ពាន​អាកាស​ ៥​មករា គឺ​ជា​ស្ពាន​អាកាស​តិច​ណូ​ ស្តុប​ទួល​គោក​ រាជ​ធានី​ភ្នំ​ពេញ​។​ល​។ និង​សមិទ្ធិ​ផល​មួយ​ចំនួន​ទៀត ដែល​បាន​កសាង​នៅ​តំបន់​ជន​បទ​ដាច់​ស្រ​យាល​ជា​ច្រើន​ថែម​ទៀត​ ។