ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានថ្លែងថា លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក និយាយថា ជំនួយចិនក្នុងការបោះឆ្នោត ឆ្នាំ២០១៦-២០១៧ ខាងមុខគ្មាន ប្រសិទ្ធភាពនោះ គឺជាការប្រកាន់ និន្នាការ ទៅរកគណបក្សប្រឆាំង។
ឯកឧត្តមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបន្ទាប់ពី រដ្ឋមន្ត្រីសហរដ្ឋអាមេរិក លោក ថម ម៉ាលីណូស្គី បានរៀបចំសន្និសីទ ព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នាស្ថានទូត អាមេរិកប្រចាំ កម្ពុជាថា ជំនួយចិននឹងមិនអាចផ្តល់ឲ្យកម្ពុជានូវការបោះឆ្នោត មួយប្រកប ដោយ ប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវនោះទេ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុ ជាខេមរភាសា(VOA)។
ឯកឧត្តម សុខ ឥសាន៖ អាមេរិក ថាជំនួយចិន មកកម្ពុជា គ្មានប្រសិទ្ធភាព គឺប្រកាន់និន្នាការ
