ឯកឧត្តម សុខ ឥសាន៖ ឯកឧត្តម សម រង្ស៊ី កំពុងតែឆ្លៀតកេងចំណេញ នយោបាយ រឿងស្នើឲ្យរាជរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងសាំង


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែឆ្លៀតកេងចំណេញ នយោបាយ រឿងស្នើឲ្យរាជរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងសាំង ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា “គ្រាន់តែជាការឆ្លៀតកេងចំណេញ នយោបាយទេ ឥឡូវទៅគាត់ចង់កេញចំណេញ ប៉ុន្មានក៏វាមិនបាន ប្រយោជន៍អីដែរ ព្រោះអត់សិទ្ធិចុះឈ្មោះបោះឆ្នោត អត់សិទ្ធិទៅបោះឆ្នោត អត់ឈរឈ្មោះឲ្យ គេបោះឆ្នោតហើយនោះ អាហ្នឹងសូមផ្ដាំទៅវិញផង កេញម៉េចកេញទៅ  ក៏ប៉ុន្តែវាគ្មានប្រសិទ្ធិភាពអីទាំងអស់” ។
អ្នកនាំពាក្យគណបក្សប្រជាជន បានបញ្ជាក់ថា ចំពោះរឿងឯកឧត្ដម សម រង្ស៊ី ស្នើរាជរដ្ឋាភិបាល ឲ្យបញ្ចុះអត្រាការប្រាក់ មិនមែនឯកឧត្ដម គិតគូរពីសុខទុក្ខប្រជាជន ជាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជននោះទេ ។ ហើយការគិតគូរយ៉ាងណា ស្ថិតនៅក្នុងស្រទាប់ នៃការប្រកួតប្រជែង ក្នុងអង្គភាព ស្ថាប័នសេដ្ឋកិច្ច បីក្រូហិរញ្ញវត្ថុ ដែលមានអាទិភាពនៅកម្ពុជា បើមីក្រូហិរញ្ញវត្ថុណា យកការប្រាក់ខ្ពស់ ប្រជាជន នឹងមិនទៅខ្ចីទេ ប្រជាជនទៅខ្ចីមីក្រូហិរញ្ញវត្ថុណា ដែលយកការប្រាក់ទាប ៕