ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដាក់ចេញផែនការ៦ចំណុច ដើម្បីជំរុញ និងលើកកម្ពស់ទេសចរណ៍ម្ហូបអាហារកម្ពុជា ឆ្នាំ២០១៩-២០២៣


ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្មីៗនេះ បានចេញសេចក្តីណែនាំមួយ ដោយដាក់ចេញផែនការផ្តោតសំខាន់៦ចំណុច ដើម្បីជំរុញ និងលើកកម្ពស់ទេសចរណ៍ម្ហូបអាហារកម្ពុជា ឆ្នាំ២០១៩-២០២៣។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។

ផែនការទាំង៦ចំណុចនោះ រួមមានដូចជា៖ ទី១៖ ការអភិវឌ្ឍគោលដៅផលិតផលទេសចរណ៍ម្ហូបអាហារ ទី២៖ ស្តង់ដារគុណភាពសេវាកម្មម្ហូបអាហារទេសចរណ៍, ទី៣៖ ការផ្សព្វផ្សាយ, ទី៤៖ ចលនាប្រឡងប្រណាំង, ទី៥៖ ពិព័រណ៍ម្ហូបអាហារ និងទី៦ ការរៀបចំសណ្តាប់ធ្នាប់តូបលក់អាហារនៅតាមដងផ្លូវ street food ។

សូមបញ្ជាក់ថា វិស័យម្ហូបអាហារគឺជាផលិតផលទេសចរណ៍មួយដ៏ទាក់ទាញ និងជាសក្តានុពលទេសចរណ៍សម្រាប់វិស័យទេសចរណ៍កម្ពុជា នឹងគាំទ្រដល់ការសម្រេចបានតាមចក្ខុវិស័យទាក់ទាញទេសចរឱ្យបាន ១០លាននាក់ នៅឆ្នាំ២០២៥ និង១៥លាននាក់ នៅឆ្នាំ២០៣០៕

ខាងក្រោមនេះជាសេចក្តីណែនាំដែលចេញដោយ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍៖