ឯកឧត្តម សុខ ឥសាន្ត៖ ការអំពាវនាវ របស់ជប៉ុន ធ្វើឲ្យប៉ះពាល់ដល់ និតីរដ្ឋកម្ពុជា


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន្ត មានប្រសាសន៍ថា ជប៉ុនមានចេតនាល្អជាមួយកម្ពុជា ហើយជប៉ុនក៏ជាអ្នកផ្តល់ជំនួញច្រើនមកឲ្យកម្ពុជា។ ឯកឧត្តមបានថ្លែងអំណគុណ ដែលជប៉ុនមានសន្តានចិត្តល្អ ក៏ប៉ុន្តែបើការ អំពាវនាវណា ដែលធ្វើឲ្យប៉ះពាល់ដល់និតីរដ្ឋ នោះគណបក្សប្រជាជនកម្ពុជា មិនអាចធ្វើបានទេ។
ឯកឧត្តមបញ្ជាក់ថា”សូមឲ្យគាត់ពិចារណាឡើងវិញ ថាតើសមីជនដែលពាក់ព័ន្ឋនឹងដីការតុលាការ ឬមួយសាលក្រមតុលាការនឹង ជាការធ្វើឡើងរបស់បក្សកាន់អំណាច ឬគាត់ធ្វើឡើងដោយខ្លួនឯង បើល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មិនអាចអ្នកណាទទួលខុសត្រូវជំនួសគាត់បានទេ”៕